អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២១ របស់អគ្គាធិការដ្ឋាន

ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធកម្មវិធីZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ នៅថ្ងៃ ទី៧ ខែ កញ្ញា
ឆ្នាំ ២០២១ ។

ឯកឧត្តម អគ្គាធិការមានមតិដឹកនាំការងារមាន៖
-ត្រូវចុះធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹងដែលអាទិភាព ទោះក្នុងដំណាក់កាលឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ក៏ដោយ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់
-ណែនាំប្រធាននាយកដ្ឋានរដ្ឋបាលសរុប ត្រូវពិនិត្យភាពយឺតយ៉ាវ នៃការឆ្លើយបំភ្លឺទៅនឹងសេចក្តីជូនដំណឹងដែលអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវឆ្លើយតបមកក្រសួងមហាផ្ទៃ
-ប្រធាននាយកដ្ឋានត្រូវតាមដានបញ្ហាសុខភាពមន្ត្រីក្រោមឱវាទជាប្រចាំ
-ប្រធាននាយកដ្ឋានណែនាំមន្ត្រីក្រោមឱវាទ ត្រូវបន្តការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្ត៣កុំ ៣ការពារ ទោះជាខ្លួនបានចាក់វ៉ាក់សាំងរួចក៏ដោយ។

ចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណ និងជូនពរ ចំពោះឯកឧត្តម លោកជំទាវ អស់លោក សូមចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner