ឥណ្ឌូ​នេ​ស៊ី​៖​ ​ឆេះ​គុក ​ស្លាប់​អ្នកទោស​យ៉ាងតិច​៤​១​នាក់​

អគ្គិភ័យ​បាន​ឆាបឆេះ​ក្នុង​អគារ​មាន​មនុស្ស​ច្រើន​ ​នៃ​ពន្ធ​នាគា​រ​មួយ​កន្លែង​ ​ក្នុង​ខេត្ត ​Banten ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ​កញ្ញា​នេះ​ ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤​១​នាក់​ ​របួស​មនុស្ស​រាប់​សិប​នាក់​ទៀត​ ​នេះ​បើ​តាម​មន្ត្រី​ផ្លូវការ​បញ្ជាក់​។​

​អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្ធ​នាគា​រ​ ​នៃ​ក្រសួង​ច្បាប់​និង​សិទ្ធិមនុស្ស​ ​លោកស្រី​ R​i​k​a​ ​A​p​r​i​ant​i​ ​បាន​និយាយ​ថា​ ​អគ្គិភ័យ​ ​ដែល​បាន​កើតឡើង​ ​នៅ​វេលា​ម៉ោង​ ​១​និង​២​យប់​ ​រំលង​អ​ធ្រា​ត​ ​នៅ​អគារ Tangerang​ ​ត្រូវ​បាន​អាជ្ញាធរ​បាញ់​ពន្លត់​ហើយ​ ​តែ​អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​បាត់ខ្លួន​បន្ត​ទៀត​។​

​លោកស្រី R​i​k​a​ ​បន្ត​ថា​ ​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​។​ ​អ្នក​ស្លាប់​សុទ្ធតែ​ជា​អ្នកទោស​ ​ហើយ​មនុស្ស​៨​នាក់​ទៀត​រង​របួសធ្ងន់​ធ្ង​រ​ ​និង​៧​២​នាក់​ ​រង​របួសស្រាល​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner