ខេត្តព្រៃវែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវី១៩ ចំនួន ៣០នាក់ និងមានអ្នកស្លាប់ថ្មី ម្នាក់ថែមទៀត ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ

អត្ថបទដោយ៖
ធី ដា

នេះជាតួលេខឆ្លងថយចុះចំនួន ២នាក់ បើប្រៀបធៀបនឹងការរកឃើញកាល ពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងព្រៃវែង ចំនួន ៣នាក់,ស្រុកស្វាយអន្ទរ ចំនួន៨នាក់,ស្រុកពោធិ៍រៀង ចំនួន ៥នាក់,ស្រុកកំចាយមារ ចំនួន ៤នាក់,ស្រុកបាភ្នំ ចំនួន ៣នាក់,ស្រុកព្រះស្តេច ចំនួន២នាក់,ស្រុកពាមរក៍ម្នាក់,ស្រុកសុីធរកណ្ដាលម្នាក់,ស្រុកកំពង់ត្របែកម្នាក់ និងមកពីខេត្តកំពង់ចាម២នាក់។ ខេត្តព្រៃវែង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៩៩១នាក់, អ្នកជាសះ ស្បើយសរុបចំនួន ៥ពាន់ ៥១១នាក់ និងមានអ្នកស្លាប់ បានកើនដល់ ១១៧នាក់ ហើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner