រដ្ឋាភិបាលរួបរួមជាតិភូមា (NUG) របស់ប្រធានាធិបតីស្ដីទីលោក Duwa Lashi La បានប្រកាស “សង្គ្រាមការពារប្រជាជន” ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់រូបរួមគ្នាធ្វើបដិវត្តន៍ប្រឆាំងនឹងរបបសឹក

អត្ថបទដោយ៖
AMS OneMinute

រដ្ឋាភិបាល NUG ត្រូវបានបង្កើតឡើង ដោយក្រុមតំណាងរាស្ត្រ និងអ្នកនយោបាយស៊ីវិល ដែលកំពុងរស់នៅក្រោមការគេចខ្លួន ក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារ។

រដ្ឋាភិបាលនេះក៏មានទាហានផ្ទាល់ខ្លួនឈ្មោះថា “កងកម្លាំងការពារប្រជាជន (PDF)” ហើយការធ្វើបដិវត្តន៍គឺ ដើម្បីកសាងប្រទេសមួយដ៏មានសន្តិភាព និងការបង្កើតជាសហភាពបែបសហព័ន្ធ (Federal Union)។

យ៉ាងណាមិញ ខាងយោធាកាន់អំណាចបានចាត់ទុកក្រុមអ្នកនយោបាយស៊ីវិលទាំងនេះជា អង្គការភេរវកម្ម និងទាត់ចោលពីការប្រកាសសង្គ្រាមរបស់ NUG ព្រមទាំងហៅការប្រកាសនេះថាជា “ការទាក់ទាញចំណាប់អារម្មណ៍ អន្តរជាតិ” ស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងបើកសម័យប្រជុំនៅខែកញ្ញានេះ។

ប្រភព៖ Al Jazeera

ads banner