រដ្ឋសភាត្រៀមដេញដោលដើម្បីរកការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន (Video Inside)

សេចក្តីព្រាងច្បាប់ចំនួន៧ក្នុងនោះរួមមានទាំងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនផងដែរ នឹងត្រូវយកទៅពិភាក្សានិងអនុម័តក្នុងកិច្ច ប្រជុំរដ្ឋសភាពេញអង្គនៅថ្ងៃទី៩កញ្ញាស្អែកនេះ។ មន្ត្រីរដ្ឋាភិបាលកម្ពុជានិងប្រទេសចិន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២ តាំងពីថ្ងៃទី១២តុលាឆ្នាំ២០២០នោះមកក្នុងដំណើរទស្សន កិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកវ៉ាងយី។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង២រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រ ទេសទាំង២កម្ពុជាចិន បានប្រព្រឹត្តនាពេលនោះ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងរដ្ឋមន្ត្រី ការបរទេសចិនលោកវ៉ាងយី នៅវិមានសន្តិភាព។ ក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានបញ្ជាក់ថាក្រោមកិច្ចព្រម ព្រៀងនេះ កម្ពុជានឹងទទួលបានការអនុគ្រោះពន្ធនូវទំនិញជាង៣០០មុខ។

ប្រទេសចិននឹងយល់ព្រមអនុគ្រោះ ពន្ធដល់៩៥ភាគរយនៃទំនិញនាំចេញកសិកម្មរបស់កម្ពុជា។ កម្ពុជានិងប្រទេសចិន មានគម្រោងជម្រុញពាណិជ្ជ កម្មទ្វេភាគីរហូតដល់១០ពាន់លានដុល្លាររហូតដល់ឆ្នាំ២០២៣។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner