រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបំពេញទស្សនកិច្ចកម្ពុជាសប្តាហ៍នេះ (Video Inside)

រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានជ្រើសយកកម្ពុជាគឺជាប្រទេសដំបូងក្នុងដំណើរទស្សនកិច្ច៤ប្រទេស របស់លោកដែលនឹងមានរយៈពេល៥ថ្ងៃនៅអាស៊ី។ ប្រទេសទាំង៤ដែលលោករដ្ឋមន្ត្រីការបរទេសចិននឹងធ្វើ ទស្សនកិច្ចនោះ រួមមានប្រទេសកម្ពុជា, វៀតណាម, សឹង្ហបុរី, និងប្រទេសកូរ៉េខាងត្បូង។

សេចក្តីរាយការណ៍ពីប្រទេសចិនបានបញ្ជាក់ថាលោករដ្ឋ មន្ត្រីការបរទេសចិនដែលបានជ្រើសរើសយកប្រទេស កម្ពុជា ធ្វើជាប្រទេសបំពេញទស្សនកិច្ចមុនគេបង្អស់ គឺដោយសារតែកម្ពុជានិងចិនជាប្រទេសនៃមិត្តភាពដែក ថែប។ មន្ត្រីកម្ពុជាបានថ្លែងថា លោកវ៉ាងយីក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាសប្តាហ៍នេះ លោកនឹងចូលរួមក្នុង ពិធីប្រកាសនិងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយឥតសំណងរបស់ប្រទេសចិនតម្លៃ១៦០ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចតាមប្រទេសនីមួយៗមួយ រដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញជួបឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម, ជួបរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុន, រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោកវីវៀន បាឡាគ្រីស្ហ្នាន់, និងជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកជុងអើយយុង។ ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសលោកវ៉ាងយី បានប្រព្រឹត្តទៅក្នុងសប្តាហ៍ដែលរដ្ឋសភាកម្ពុជារំពឹងនឹងអនុម័ត លើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននេះ គឺជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីក្នុងខែតុលាកន្លងមកក្នុងពេលដែលមានការអញ្ជើញ មកបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសវ៉ាងយីនៅក្នុងប្រទេសកម្ពុជានាពេលនោះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner