ក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Video Inside)
អ្នកនាំពាក្យក្រសួងព័ត៌មានបានទាត់ចោលការចោទប្រកាន់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលចោទ ជុំវិញការគម្រាមកំហែងរបស់អាជ្ញាធរខណៈអ្នកសារព័ត៌មានបានចុះយកព័ត៌មានក្នុងជម្លោះរឿងដីធ្លីមួយកន្លែង ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅក្នុងខេត្តកណ្តាល។
ការច្រានចោលការ ចោទប្រកាន់នេះ បានធ្វើឡើងក្រោយអ្នកហាត់ការព័ត៌មានម្នាក់ក្នុងអង្គភាពវីអូឌី បានចោទថាលោកបានរង នឹង
ការគម្រាមកំហែងពីអាជ្ញាធរក្នុងពេលចុះយកព័ត៌មានក្នុងរឿងជម្លោះដីពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍អាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មីក្នុងស្រុកកណ្តាលស្ទឹង។ អង្គភាពវីអូឌី គឺជាអង្គភាពមួយដែលតែងសរសេរព័ត៌មាន ចោទប្រកាន់និងរិះគន់លើសកម្មភាពអនុវត្តច្បាប់របស់សមត្ថកិច្ច ដោយការសរសេរខ្លះ ត្រូវគេកត់សម្គាល់ថាតែង យកប្រភពព័ត៌មានតែមួយចំហៀងធ្វើចោទប្រកាន់ដោយគ្មានតុល្យភាពប្រភពបានគ្រប់ជ្រុងជ្រោយនោះឡើយ។
អ្នកនាំពាក្យលោក មាសសោភ័ណ្ឌ ត្រូវបានគេដកស្រង់សម្តីនៅព្រឹកថ្ងៃទី៨កញ្ញាថាសេចក្តីថ្លែងការណ៍របស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា គឺជាសេចក្តីថ្លែងការណ៍មានចេតនាបំភាន់មតិសាធារណៈ, និងជាការ ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់។ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា សមត្ថកិច្ចមានសិទ្ធិមិនអនុញ្ញាតឲ្យអ្នកដែលគ្មានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានចូលទៅទីតាំងឬទីកន្លែងណាដែលសមត្ថកិច្ចកំពុងចុះបំពេញបេសកកម្មឬប្រតិបត្តិការ។
យោងតាមច្បាប់នៅពេលណាដែលសមត្ថកិច្ចកំពុងបំពេញកិច្ច ការស្រាវជ្រាវឬតាមដានហេតុការណ៍ក្នុងកន្លែង ណាមួយ, អំពើរំខានរារាំងក្នុងការអនុវត្តច្បាប់ដោយក្រុមអ្នកសារព័ត៌មាន ត្រូវគេចាត់ទុកថាជាអំពើខុសច្បាប់។ អ្នកនាំពាក្យក្រសួងព័ត៌មានដដែលបានដាស់តឿនសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាថារាល់ការចេញនូវ
សេចក្តីថ្លែងការណ៍ថ្កោលទោសឬចោទប្រកាន់ទៅលើបុគ្គលណា ឬភាគីណាមួយ គួរគប្បី ពិនិត្យនិងស្រាវជ្រាវ ឱ្យបានច្បាស់លាស់និងជាក់លាក់សិន ចៀសវាងនៅពេលដែលបុគ្គល ឬភាគីដែលទទួល រងការចោទប្រកាន់ នោះ ប្រើប្រាស់សិទ្ធិស្របច្បាប់ ដើម្បីការពារភាពត្រឹមត្រូវ ឬការពារភាពយុត្តិធម៌របស់គេនោះ បែរទៅជាចោទប្រ កាន់គេថា ប្រើប្រាស់ផ្លូវច្បាប់ដើម្បីបំភិតបំភ័យ, គំរាមកំហែង ឬធ្វើទុក្ខ បុកម្នេញខ្លួននោះទៅ វិញ។