ស្នងការដ្ឋាននគរបាលរាជធានីបដិសេធការផ្សាយវីអូឌី (Video Inside)
ពាក់ព័ន្ធនឹងការផ្សាយដដែលរបស់វិទ្យុវីអូឌី, ការផ្សាយមួយរបស់វិទ្យុដដែលនេះជុំវិញការចោទប្រកាន់ថាអាជ្ញាធរ បានគំរាមចាប់យុវជន២នាក់ដែលជាអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពន់១ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានបដិសេធនិងប្រញាប់បំភ្លឺតបប្រាប់សាធារណជនវិញ។
យោងតាមស្នងការដ្ឋាននគរបាលរាជធានី, គឺកាលពីថ្ងៃទី៧កញ្ញាគ្រាដែលកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល កំពុងសហការជាមួយអជ្ញារមូលដ្ឋានសង្កាត់បឹងទំពន់១ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួល នៅសង្កាត់បឹងទំពន់១ ក្រោយមានជនសង្ស័យប្រព្រឹត្តបទល្មើសឆក់រត់ចូលក្នុងទីតាំងនៃតំបន់នោះ។ ក្នុងហេតុ ការណ៍ស្វែងរកជនល្មើសនោះ, ស្រាប់តែមានយុវជន២នាក់ បានធ្វើសកម្មភាពប៉ុនប៉ងរារាំងមន្ត្រីអនុវត្តច្បាប់ក្នុង
នោះរួមមានទាំងការថតរូបផងដែរ។ សមត្ថកិច្ចបានថ្លែងថាគេគ្រាន់តែបានណែនាំយុវជនទាំង២រូបនោះ ឲ្យលុប រូបចោលវិញដោយមិនបានធ្វើការឃាត់ខ្លួនឬដាក់ទោសអ្វីណាមួយឡើយ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីលោកវរសេនីយ៍ឯកសាន សីហា បានថ្លែងថាព័ត៌មានចុះផ្សាយដោយវិទ្យុវីអូឌី គឺជាការផ្សាយខុសពីការ ពិតទាំងស្រុងដែលចោទសមត្ថកិច្ចថាបានគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំបន់មួយក្នុងខណ្ឌ មានជ័យនោះ។