កម្ពុជាឆ្លងកូវីដ១៩ចំនួន៥៩៦ករណី ក្នុងរយៈពេល២៤ម៉ោង (Video Inside)
ការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានបន្តកើនឡើងចំនួន៨៥ ករណីបើបៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះចំនួន៥៩៦ករណី ក្នុងនោះរួមមានការឆ្លងចូលក្នុង សហគមន៍៤១៩ករណី និងការឆ្លងមកពីក្រៅប្រទេស១៧៧ករណី។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុង សហគមន៍ថ្ងៃនេះ បានកើនឡើង៦០ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង២៥ករណី។ ការស្លាប់ ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៦នាក់ ដែលថយចុះ៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩៩ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៨ម៉ឺន៦២៥ករណី ។
កម្ពុជាគិតត្រឹមថ្ងៃ ទី៨ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន៦ពាន់ ៩៣៥ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៩៨៧នាក់ និង ការព្យាបាលជាសះស្បើយសរុបមានចំនួន៩ម៉ឺន ២ពាន់១៥នាក់។