លោកស្រី ឱ វណ្ណឌីន៖ ស្ដ្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដបាន (Video Inside)
មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ស្ដ្រីមានផ្ទៃពោះ ឬស្ត្រីកំពុងបំបៅកូនដោយទឹកដោះក្តី ក៏អាចចាក់វ៉ាក់ សាំងការពារជំងឺកូវីដបានដែរ ។ ការថ្លែងរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានធ្វើ ឡើងក្នុងពេលដែលស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលមានកូនខ្ចីត្រូវបំបៅកូនដោយទឹកដោះម្តាយនោះ មិនហ៊ានមក ទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ឡើយ។
ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរ ពេទ្យជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាលនាទី៨ខែកញ្ញានេះ, លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិ បាល បានបញ្ជាក់ថាស្ដ្រីមានផ្ទៃ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចទទួលយកនូវការចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ១៩ បានដូចគេឯងផងដែរ ក្នុងករណីមានសុខភាពល្អ ។
លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា មុននេះមានការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះមិនឲ្យមានការចាក់វ៉ាក់ សាំងក្នុងរយៈពេល៣ខែនោះមែន ដោយសារតែតាំងពីដំបូងនោះ គឺនៅមិនទាន់មានការសិក្សាវិទ្យាសាស្ត្រណា មួយបានច្បាស់ក្នុងលាស់នោះឡើយ។ លោកស្រីបានបង្ហាញថា ការសិក្សាក្រោយមកទៀត បានបង្ហាញថាក្នុង ករណីស្ត្រីនោះមានសុខភាពល្អ ការចាក់ វ៉ាក់សាំងនឹងមិនមានជាចំណោទអ្វីបានកើតឡើងនោះឡើយ។