រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៣ម៉ឺន៦ពាន់ ៩២៨នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៣ម៉ឺន៦ពាន់ ៩២៨នាក់។ យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៨ ខែកញ្ញានេះ បានកើនដល់ ១១លាន៣សែន២ម៉ឺន៨ពាន់ ៣៩៣នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លាន៧ម៉ឺន៩ពាន់៦៧១នាក់។

ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ឆ្នាំ ឡើង មានចំនួន៩លាន៦សែន៣ម៉ឺន៧ពាន់៤៥៣នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន ១លាន៦សែន៩ម៉ឺន៩៤០នាក់។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៧០,៨០%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣ បន្ថែម ទៀត កាលពីខែសីហាកន្លងមកនេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុង រាជធានី និងតាមបណ្តាខេត្តចំនួន។

យោងតាមក្រសួងសុខាភិបាលការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២១ បានចំនួន ៦សែន៩ម៉ឺន៦ពាន់ ២២៩នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner