ខេត្តកំពង់ធំ ឆ្លងថ្មី៤២នាក់ (Video Inside)
ខេត្តកំពង់ធំ បានបន្តរកឃើញជំងឺកូវីដ១៩ ឆ្លងលើមនុស្សចំនួន ៤២នាក់ ថែមទៀត ហើយក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន២០នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋ បាលខេត្តការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែនចំនួន១០នាក់, ស្រុកកំពង់ ស្វាយ ៦នាក់, ស្រុកស្ទោង ៣នាក់, ស្រុកប្រាសាទបាល្ល័ង្គ ៧នាក់,ស្រុកសណ្តាន់ម្នាក់, ស្រុកសន្ទុក ម្នាក់, ស្រុក បារាយណ៍៤នាក់, ស្រុកតាំងគោក៨នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ចាម ចំនួន ២នាក់ ។
ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៦២៦នាក់, ជាសះស្បើយមានសរុប ចំនួន ៣ពាន់ ៦៨នាក់ និងអ្នកស្លាប់សរុបចំនួន ៦៣នាក់ ៕