ខេត្តព្រះវិហារ ឆ្លងថ្មី១៧នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ ដែល ជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន១២នាក់ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ បានកើតឡើង លើពលរដ្ឋដែលមានទីលំនៅក្នុងព្រះវិហារ ,ស្រុកជ័យសែន,ស្រុករវៀង,ស្រុកត្បែងមានជ័យ ,ស្រុកជាំក្សាន្ដ និង ស្រុកសង្គមថ្មី។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នេះ គឺជាបុរស អាយុ២៣ ឆ្នាំ នៃជាំក្សាន្ដ។

ខេត្តព្រះវិហារគិតហូតមក ទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ២៦៦នាក់, អ្នកជាសះស្បើយឡើងវិញចំនួន ៨១៨នាក់ និងមានអ្នកស្លាប់សរុបចំនួន ៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner