ខេត្តបាត់ដំបង ឆ្លងថ្មី៧៥នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៥នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនឡើងចំនួន៦នាក់ ធៀបនឹងម្សិលមិញ ។
យោង តាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ រួមមាន៣០នាក់ជាករណីឆ្លងនៅក្នុងសហគមន៍និង៤៥នាក់ ដទៃ ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ។
ខេត្តបាត់ដំបង គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺ កូវីដ១៩សរុបចំនួន ៦ពាន់៣៨១នាក់, អ្នកជាសះស្បើយឡើងវិញ មានចំនួន ៥ពាន់ ២៨៦នាក់ និងអ្នកស្លាប់ បានកើនដល់ ៨៧នាក់ ហើយ ៕