ខេត្តព្រៃវែង ឆ្លងថ្មី៣០នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តព្រៃវែង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣០នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះ២នាក់បើប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋដែលមានទីលំនៅក្នុងក្រុងព្រៃវែងចំនួន៣នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកពោធិ៍រៀង ៥នាក់, ស្រុកកំចាយមារ ៤នាក់, ស្រុកបាភ្នំ ៣នាក់, ស្រុកព្រះស្តេច ២នាក់, ស្រុកពាមរក៍ ម្នាក់, ស្រុកស៊ីធរកណ្ដាល ម្នាក់, ស្រុកកំពង់ត្របែក ម្នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ចាម ចំនួន ២នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះវិញ គឺជាស្រ្តី អាយុ ៦៦ឆ្នាំ នៃស្រុកពារាំង ។
ខេត្តព្រៃវែងគិតរហូតមកដល់ ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៥ពាន់៩៩១នាក់, ព្យាបាលជាសះស្បើយឡើងវិញ មានចំនួន ៥ពាន់ ៥១១នាក់ និងមានអ្នកស្លាប់បានកើនដល់ចំនួន ១១៧ នាក់ ៕