ខេត្តកំពង់ចាម ឆ្លងថ្មី៤៧នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញការឆ្លងកូវី១៩លើមនុស្សចំនួន៤៧នាក់ និងអ្នកស្លាប់ម្នាក់ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុងកំពង់ ចាម៥នាក់, ស្រុកកំពង់សៀម៨នាក់, ស្រុកកោះសូទិន៤នាក់,ស្រុកកងមាស២នាក់, ស្រុកចំការលើ២នាក់, ស្រុក បាធាយ៤នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកស្រីសន្ធរ ម្នាក់ និងឆ្លងលើអ្នកដំណើរមកពី ខេត្តក្រចេះ ម្នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តបន្ទាយមានជ័យ ម្នាក់, ខេត្តកំពង់ឆ្នាំង ម្នាក់ និងខេត្តខេត្តត្បូងឃ្មុំចំនួន ៤នាក់ ។ ចំណែកអ្នកស្លាប់ម្នាក់ទៀតនោះវិញ គឺជាស្ត្រី អាយុ៧៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ។

ខេត្តកំពង់ចាម គិត រហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៩៧នាក់, អ្នកជាសះស្បើយសរុបចំនួន ៤ពាន់៦១៦នាក់ និងមានអ្នកស្លាប់កើនដល់ចំនួន ១២៥នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner