កន្លែងព្យាបាលកូវីដ១៩ថយចុះចំនួនក្រោយការប្រគល់សាលារៀនដល់សិស្ស (Video Inside)
ការផ្ទេរសាលារៀនមួយចំនួនមកក្រសួងអប់រំដើម្បីត្រៀមរៀបចំឲ្យសិស្សបានចូលរៀនវិញនោះ បាននាំឲ្យ ចំនួនមណ្ឌលធ្វើចត្តាឡីស័ក បានថយចុះវិញ។ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងថាបច្ចុប្បន្ន នៅរាជធានីភ្នំ ពេញមណ្ឌលព្យាបាលជំងឺ កូវីដ ១៩ នៅសល់តែប្រមាណជិត២០កន្លែងតែប៉ុណ្ណោះរួមទាំងមន្ទីរពេទ្យផងដែរ។ នៅទន្ទឹមនឹងនេះទៀត មជ្ឈមមណ្ឌលព្យាបាលព្រីមៀសែនសុខ ដែលជាកន្លែងព្យាបាលដ៏ធំមួយក្នុងរាជធានី នោះ ត្រូវបានគេប្រើប្រាស់សម្រាប់ការព្យាបាលអ្នកឆ្លងជំងឺបំប្លែងថ្មី Delta ខណៈជំងឺនេះត្រូវគេឃើញថាបាននិង កំពុងកើនឡើងជាបន្តបន្ទាប់។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែង នៅថ្ងៃទី៨កញ្ញាថា សាលារាជធានីភ្នំពេញបានសម្រេចយកមណ្ឌលព្យាបាលព្រីមៀសែនសុខមួយទៀតសម្រាប់ ព្យាបាលអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ដែលបន្ថែមពីលើមណ្ឌលព្យាបាលមង្គលឧត្តម, មណ្ឌលព្យាបាលវិទ្យាល័យ ជាស៊ីម សាមគ្គី, មណ្ឌលព្យាបាលសែនសុខ១នៃអតីតពិភពថ្មីសែនសុខ, និងមណ្ឌលព្យាបាលចាក់អង្រែ។
ប៉ុន្តែ នាពេលខាងមុខនេះ មណ្ឌលព្យាបាលវិទ្យាល័យជាស៊ីមសាមគ្គី និងមណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យ ប៊ុនរ៉ា នី ហ៊ុនសែន វត្តភ្នំ ក៏នឹងគ្រោងប្រគល់ជាបន្តបន្ទាប់ថែមទៀតដល់ក្រសួងអប់រំ ដែលការប្រគល់ នេះ នឹងនាំឲ្យ ចំនួនមណ្ឌលព្យាបាលជម្ងឺកូវីដ១៩កាន់តែថយចំនួនចុះថែមទៀត។