ក្រុងតាខ្មៅបិទការធ្វើចរាចរណ៍លើផ្លូវចំនួន៦ ដែលលិចដោយជំនន់ទឹកភ្លៀង (Video Inside)
កំណាត់ផ្លូវចំនួន៦ខ្សែក្នុងក្រុងតាខ្មៅដែលរងការលិចនឹងជំនន់ទឹកភ្លៀង ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់បង្កាការខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរថែមទៀត។ ក្រុងតាខ្មៅ ការធ្លាក់ភ្លៀងបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ បានរងនឹងទឹកជន់តាមកន្លែងទំនាបមួយចំនួន។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានថ្លែងថា ដោយសារស្ថានភាពជំនន់ ទឹកភ្លៀង បង្កការជន់លិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូច ខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការខេត្ត សូមប្រកាសធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវលេខ២០១, ២០៩, ១០៨, ១០៩, ១១០ និងលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូល តាខ្មៅ រហូតដល់ផ្លូវជាតិលេខ២១បេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។