គ្រោះធម្មជាតិធ្វើឲ្យមនុស្សស្លាប់ និងរបួសជិត២០០នាក់ (Video Inside)
គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់រយៈពេល៨ខែដើមឆ្នាំនេះ បានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត ២០០នាក់ និងបង្កការខូចខាតផ្ទះសម្បែង, សំណង់ផ្សារ, សាលារៀននិងសំណង់អគាររដ្ឋ បូកសរុបជាងពាន់ ខ្នង។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា បានបញ្ជាក់នៅថ្ងៃទី០៨ កញ្ញានេះ ថា ក្នុងរយៈពេល៨ខែឆ្នាំនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៧៩លើក បណ្តាលឱ្យ រលំផ្ទះចំនួន ៨៣៧ខ្នង របើកដំបូលផ្ទះចំនួន ៦ពាន់៥៦៦ខ្នង ,ប៉ះពាល់សាលារៀន៣៧ខ្នង, តូបផ្សារ ១០៩តូប, អគារ រដ្ឋបាល ២២ខ្នង, បង្កការស្លាប់មនុស្ស៥នាក់ និងរបួស៦៧នាក់។
ក្នុងរយៈពេល៨ខែដើមឆ្នាំនេះផងដែរ, គ្រោះ រន្ទះបាញ់ បានកើតឡើងចំនួន៨៥លើក, បណ្តាលឱ្យខូចផ្ទះចំនួន៧ខ្នង, ស្លាប់មនុស្ស៦៧នាក់, របួស៤២នាក់ និងងាប់គោក្របី៤០ក្បាល។