បុរសអាយុ៣០ឆ្នាំប្តឹងអំពើបោកប្រាស់យកប្រាស់១ម៉ឺន៥ពាន់ដុល្លារ រត់ការចូលនគរបាល (Video Inside)

អំពើបោកប្រាស់ក្នុងការធានារត់ការចូលធ្វើការក្នុងក្របខណ្ឌនគរបាល បានកើតឡើងទៀតហើយដោយបុរស អាយុ៣០ឆ្នាំម្នាក់មានទីលំនៅភូមិក្អាត់យំ, ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានប្តឹងនឹងមន្ត្រីនគរ បាលម្នាក់ឈ្មោះគ្រីរ៉ាឌី បម្រើការងារនៅនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នាយកដ្ឋាន ផ្នែកបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅមិនទាន់មានប្រតិកម្មជុំវិញការចោទលើមន្ត្រីនគរបាលឈ្មោះ គ្រីរ៉ាឌី នោះនៅឡើយទេ។

មន្ត្រីនគរបាលឈ្មោះ គ្រីរ៉ាឌី ត្រូវគេបញ្ជាក់ថាមានទីលំនៅភូមិទ្រា១, សង្កាត់ស្ទឹង មានជ័យ, ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមបណ្តឹងរបស់តុលាការមន្ត្រីនគរបាលរូបនោះ ត្រូវបានគេ ចោទពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

យោងតាមពាក្យបណ្តឹងដដែល បុរស អាយុ៣០ឆ្នាំដែលសូកលុយចង់រត់ការចូលក្នុងក្របខណ្ឌនគរបាលនោះ ឈ្មោះឈឿង សំរុង និងប្រាក់ដែលបាន សួកប៉ាន់រកការរត់ការនោះ មានចំនួន១ម៉ឺន៥ពាន់ដុល្លារអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner