រយៈពេល៨ខែ នាំទំនិញចេញទៅទីផ្សារអាមេរិកបានជាង៤ពាន់លានដុល្លារ (Video Inside)
កម្ពុជាបាននាំទំនិញចេញទៅក្នុងទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ទទួលបានចំណូលជាង ៤ពាន់លានដុល្លារ។
យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម ចំណូលជាង៤ពាន់៩៣៨លានដុល្លារនេះ គឺ កើនឡើង៤០.១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០កន្លង មកនោះ ការនាំទំនិញពីកម្ពុជាចូលទីផ្សារអាមេរិក មានចំនួន៣ពាន់៤៩៧លានដុល្លារ , ខណៈអាមេរិកនាំទំនិញ ចូលមកកម្ពុជាមានទំហំទឹកប្រាក់ជាង២៥១លានដុល្លារ។
ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក រួមមានកង់, សម្លៀកបំពាក់, សម្ភារៈសម្រាប់ការធ្វើដំណើរ ដូច ជាវ៉ាលីសនិងកាបូប និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំទំនិញចូលពីសហរដ្ឋអាមេរិក វិញ មានដូចជារថយន្ត, គ្រឿងយន្ត, គ្រឿងអលង្ការ, គ្រឿងសំអាង, សម្ភារៈអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។