នារីម្នាក់របួសហូរឈាមពេញខ្លួន ដោយចោទប្រកាន់ថាមន្ត្រី នគរបាល ម្នាក់ បានវាយក្បាលនឹងវិទ្យុទាក់ទង

ភ្នំពេញ ៖ មាននារីដ៏ស្រស់ស្អាតម្នាក់ បានឡាយក្នុងអាខោនហ្វេសប៊ុកដែលមានឈ្មោះថា Ny Ko សមត្ថកិច្ចបានប្រើប្រាស់អំពើហិង្សាទៅលើរូបគាត់ដោយយក IDវ៉ៃបែកក្បាលហូរឈាម ជោគខ្លួន នឹងមិនខ្វល់ពីគាត់ គិតតែយកម៉ូតូទៅខណ្ឌ ដោយការអនុវត្តច្បាប់ចរាចរណ៍លើសពីតួនាទី បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន កាលពីវេលា៨ និង៣០នាទីយប់ នៅថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២១ នៅម្ដុំ អាង ទឹក ពហុ កីឡដ្ឋាន ជាតិអូឡាំ ពិកតាមបណ្ដាយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ។ នារីជនរងគ្រោះបន្តទៀតថា ការអនុវត្តច្បាប់ចរាចរណ៍គឺគាត់ព្រមទទួលថាគាត់ខុស តែសមត្ថកិច្ចគឺជាអ្នកអនុវត្តច្បាប់ហេតុអ្វីបានជាប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ?

បេីតាមការបញ្ជាក់ពីសមត្ថកិច្ច ពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងរួមដំណើរគ្នា២នាក់ ប្រុសស្រី បុរសជានាក់បើកបរ ឆ្លងកាត់គោលដៅចរាចរណ៍គ្មានមួកសុវត្ថិភាព សមត្ថកិច្ចក៏បានបកដៃតាមវិទ្យុទាក់ទង ឲ្យគោលដៅកណ្ដាលជួយឃាត់ ចំណែកម្ចាស់ម៉ូតូព្យាយាមបន្ថែមល្បឿនហើយ ប៉ះដៃជាមួយសមត្ថកិច្ចទើបជនរងគ្រោះធ្លាក់ពីលើម៉ូតូ។

ជាមួយគ្នានោះ ដែរ គ្រួសារជនរងគ្រោះបានសំណូមពរទៅដល់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ មេត្តាបើកការស្រាវជ្រាវចំពោះរឿងនេះដើម្បីរកភាពយុត្តិធម៌ជូនទៅដល់ក្រុមគ្រួសាររបស់គាត់ផង ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner