អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៦១ម៉ឺននាក់ និងជាសះស្បើយ១៩៩លាន៩២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៣លាន៤១ម៉ឺន៨ពាន់៥៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៦១ម៉ឺន៥៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៩៩លាន៩២ម៉ឺន៨ពាន់៦១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤១លាន៣៩ម៉ឺន៧ពាន់៥៨៧នាក់ ស្លាប់ចំនួន៦៧ម៉ឺន១ពាន់១៨៣នាក់ និងជាសះស្បើយចំនួន៣១លាន៦៦ម៉ឺន៧ពាន់៥០៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន១៣ម៉ឺន៨ពាន់៨៥៦នាក់ ស្លាប់៤៤ម៉ឺន១ពាន់៧៨២នាក់ និងជាសះស្បើយ៣២លាន២៩ម៉ឺន៧ពាន់១៧៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន៩២ម៉ឺន៨ពាន់៨នាក់ ស្លាប់ចំនួន៥៨ម៉ឺន៤ពាន់៤៥៨នាក់ និងជាសះស្បើយ១៩លាន៩៦ម៉ឺន៦ពាន់៦៩៣នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner