ចិនស្វាគមន៍ការបញ្ចប់ភាពអនាធិបតេយ្យជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

ប៉េកាំង៖ ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ខ្លួនស្វាគមន៍ការបញ្ចប់នៃ “ភាពអនាធិបតេយ្យបីសប្តាហ៍” នៅអាហ្វហ្គានីស្ថាន ជាមួយនឹងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយនៅទីក្រុងកាប៊ុល ដោយអំពាវនាវអោយតាលីបង់ស្តារសណ្តាប់ធ្នាប់នៅក្នុងប្រទេសឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រកាសរបស់តាលីបង់ អំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន និងការរៀបចំបុគ្គលិកសំខាន់ៗមួយចំនួន។ ប្រការនេះបានបញ្ចប់ភាពអនាធិបតេយ្យជាងបីសប្តាហ៍នៅអាហ្វហ្គានីស្ថាន ហើយគឺជាជំហានចាំបាច់ ដើម្បីស្តារសណ្តាប់ធ្នាប់ និងកសាងប្រទេសឡើងវិញផងដែរ។

លោក Wang បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិននឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថានទេ ប៉ុន្តែសង្ឃឹមថា ក្រុមតាលីបង់នឹងបន្តគោលនយោបាយក្នុងស្រុក និងបរទេសក្នុងកម្រិតមធ្យម និងស្ថិរភាព ដោយបង្ក្រាបយ៉ាងតឹងរ៉ឹងលើកងកម្លាំងភេរវករគ្រប់ប្រភេទ និងសហការជាមួយគ្រប់ប្រទេស ជាពិសេសប្រទេសជិតខាង៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner