ក្នុងកិច្ចប្រជុំរវាងចិន និងប្រទេសជិតខាងនៃអាហ្វហ្កានីស្ថាន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រកាសថា ចិននឹងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅកាន់អាហ្វហ្គានីស្ថានចំនួន ៣១លានដុល្លារ និងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សរុបចំនួន ៣លានដូស

អត្ថបទដោយ៖
AMS OneMinute

លោកក៏បានលើកឡើងអំពីចំណុចទាំង៦ ដែលប្រទេសអ្នកជិតខាងនៃអាហ្វហ្កានីស្ថានអាចធ្វើការសហការ និងសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាដែលរួមមាន៖

១. ជួយអាហ្វហ្កានីស្ថានក្នុងការគ្រប់គ្រងជំងឺកូវីដ១៩
២. បន្តបើកព្រំដែនជាមួយអាហ្វហ្កានីស្ថាន ដើម្បីឱ្យមានសកម្មភាពពាណិជ្ជកម្ម និងចរាចរណ៍នៃជំនួយមនុស្សធម៌
៣. ពង្រឹងការគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍
៤. ផ្ដល់ជំនួយមនុស្សធម៌
៥. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និង
៦. បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងគ្រឿងញៀន។

លោកក៏ជំរុញឱ្យអាមេរិក និងប្រទេសសម្ព័ន្ធមិត្តបន្តនូវទំនួលខុសត្រូវលើការដោះស្រាយរឿងជនភៀសខ្លួន ហើយផ្ដល់នូវជំនួយចាំបាច់ដល់ប្រទេសដែលទទួលជនភៀសខ្លួន និងគាំទ្រអង្គការសហប្រជាជាតិ និងស្ថាប័នពហុភាគីដែលមានតួនាទីសំខាន់។

ចំណែកឯខាងរដ្ឋអំណាចតាលីបង់ ត្រូវធានាឱ្យប្រជាជនអាហ្វហ្កានីស្ថានអាចរស់នៅ និងធ្វើការប្រកបដោយសន្តិភាព និងភាពសុខដុមរមនា ដែលអាចកាត់បន្ថយដល់ការធ្វើអន្តោប្រវេសន៍។

ប្រភព៖ SCMP

ads banner