រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៣ម៉ឺន៥ពាន់ ៣៨៥នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៣ម៉ឺន៥ពាន់ ៣៨៥នាក់។

យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៩ ខែកញ្ញានេះ បានកើនដល់១១លាន៣សែន៦ម៉ឺន៣ពាន់ ៧៧៨នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លាន១សែន៦ម៉ឺន៤ពាន់១៦៩នាក់។ ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៦សែន៦ម៉ឺន៦ពាន់៥៥៣នាក់, និងលើយុវជនវ័យជំទង់អាយុរវាង ពី១២ ដល់១៧ឆ្នាំ មានចំនួន ១លាន៦សែន៩ម៉ឺន៧ពាន់ ២២៥នាក់។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៧១,០២%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣ បន្ថែម ទៀត កាលពីខែសីហាកន្លងមក ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុង រាជធានី និងតាមបណ្តាខេត្តចំនួន។

យោងតាមក្រសួងសុខាភិបាលការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១ បានចំនួន ៧សែន១ម៉ឺន ៧៣០នាក់ ។

តួលេខឆ្លងកូវីដ១៩ នៅតែបន្តខ្ពស់ក្នុងខេត្តបន្ទាយមានជ័យ គ្រាដែលបណ្តាខេត្តដទៃទៀត តួលេខបានឡើង និងធ្លាក់ចុះតិចតួចគួរឲ្យកត់សម្គាល់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner