ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៦៥នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញការឆ្លងជំងឺកូវីដ១៩ ឆ្លងលើមនុស្សចំនួន ១៦៥នាក់ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើង ១៦នាក់ ធៀបនឹងការរកឃើញកាលពី ម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ រួមមាន ៦២នាក់ ជាករណីឆ្លងលើពលករដែលទើបត្រ ឡប់មកពីប្រទេសថៃ និង១០៣នាក់ផ្សេងទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ ។ ការឆ្លងនៅថ្ងៃនេះ បានកើត លើពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ, ស្រុកមង្គលបុរី, ស្រុកម៉ាឡៃ, ស្រុកភ្នំស្រុក, ក្រុងប៉ោយប៉ែត, ស្រុកព្រះ នេត្រព្រះ, ស្រុកស្វាយចេក, ស្រុកថ្មពួក, ស្រុកអូរជ្រៅ និងឆ្លងលើពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ។

ខេត្តបន្ទាយមានជ័យ នៅថ្ងៃ នេះបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយសរុបចំនួន ២៥៩នាក់ ។ សេចក្តីរាយការណ៍ចុងក្រោយនៅ បានបញ្ជាក់ផងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យនោះផងទៀត បានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ច្រើន រហូតដល់ ២១២ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុសសាហាវក្នុងខេត្តនេះ បានកើនដល់ ៧៣៨ ករណី ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner