ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៥៦នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦នាក់ ដែលជាតួលេខឆ្លងថយចុះច្រើនរហូតដល់ ៩៥នាក់ ប្រៀបធៀបនឹងការរកឃើញពីម្សិលមិញ ។

យោងតាមរដ្ឋ បាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន១៣នាក់, ឆ្លងលើពលពល ករដែលទើបត្រឡប់មកពីប្រទេសថៃ១៥នាក់ និង២៨នាក់ទៀត ជាករណីឆ្លងនៅក្នុងសហគមន៍ ដែលកើតលើ ពលរដ្ឋនៅក្នុងស្រុកបន្ទាយអំពិល, ក្រុងសំរោង និងស្រុកអន្លង់វែង ។ ខេត្តឧត្តរមានជ័យ គិតមកទល់នឹងពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧ពាន់៣៤៨នាក់, ជាសះស្បើយឡើងវិញចំនួន ៣ពាន់ ៦៧០នាក់ និង អ្នកស្លាប់មានចំនួន១៤នាក់ ។

សេចក្តីរាយការណ៍ចុងក្រោយនូវបានបញ្ជាក់ផងដែរថា នៅក្នុងខេត្តឧត្តរមាន ជ័យនោះផងទៀត បានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៣១ ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុសសា ហាវក្នុងខេត្តនេះ បានកើនដល់ ២៧៦ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner