ខេត្តបាត់ដំបង ឆ្លងថ្មី៧៦នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៦នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហ គមន៍ចំនួន ៦០នាក់ និង១៦នាក់ដទៃទៀត ជាករណី ឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។  ចំណែក មនុស្ស ២នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ នោះ គឺជាស្រ្តី អាយុ ៥២ឆ្នាំ និង៦៣ឆ្នាំ នៃស្រុកថ្មគោល ។

ខេត្តបាត់ដំបង គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់ ៤៥៧នាក់, ជាសះស្បើ យឡើងវិញចំនួន ៥ពាន់ ៣២២នាក់ និងអ្នក ស្លាប់បានកើនដល់ចំនួន ៨៩នាក់ ហើយ ។ នៅក្នុងខេត្តបាត់ដំបង ដដែលនោះទៀត សេចក្តីរាយការណ៍ចុង ក្រោយបានបញ្ជាក់ការរកឃើញឆ្លងវីរុសបំប្លែងថ្មី Deltaចំនួន ១៨ករណី បន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុស សាហាវក្នុងខេត្តនេះ បានកើនដល់ ៩៤ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner