ខេត្តកំពង់ចាម ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣២នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ បានថយចុះចំនួន ១៥ បើប្រៀបធៀបនឹងការរកឃើញកាល ពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានរកឃើញឆ្លងលើពលរដ្ឋនៅក្នុងក្រុងកំពង់ ចាម៣នាក់, ស្រុកកំពង់សៀម៧នាក់, ស្រុកកោះសូទិន ម្នាក់, ស្រុកចំការលើ៤នាក់, ស្រុកបាធាយ២នាក់, ស្រុក ព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់២នាក់ ឆ្លងលើពលរដ្ឋមកពីខេត្តប៉ៃលិនម្នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់, ខេត្តក្រចេះ ម្នាក់, ខេត្តកំពត ម្នាក់, ខេត្តកំពង់ធំ២នាក់ និងខេត្តខេត្តត្បូងឃ្មុំ ម្នាក់ ។

ចំណែកអ្នកស្លាប់២នាក់ គឺ ជាស្រ្តីអាយុ៦៥ឆ្នាំ និង ៧៦ឆ្នាំ ដែលជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំ ។ ខេត្តកំពង់ចាម គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥ពាន់ ៤២៧នាក់, ព្យាបាលជាសះស្បើយសរុបចំនួន ៤ពាន់៦២៣នាក់ និង ចំនួនអ្នកស្លាប់កើនដល់ចំនួន ១២៧នាក់ ហើយ ។ នៅក្នុងខេត្តកំពង់ចាមដដែលនេះផងដែរ សេចក្តីរាយការណ៍

ចុងក្រោយបានបញ្ជាក់ការរកឃើញឆ្លងវីរុសបំប្លែងថ្មី Deltaចំនួន ៧ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុស សាហាវក្នុងខេត្តនេះ បានកើនដល់ ៥៨ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner