ខេត្តកំពង់ធំ ឆ្លងថ្មី៣៥នាក់ (Video Inside)

ខេត្តកំពង់ធំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ ដែលជា តួលេខឆ្លងថយចុះចំនួន ៧នាក់ ធៀបនឹងការរកឃើញឆ្លងនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅ ថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែនចំនួន១៧នាក់, ស្រុកកំពង់ស្វាយ ២នាក់, ស្រុកស្ទោង ២នាក់, ស្រុកប្រាសាទបាល្ល័ង្គ ៣នាក់, ស្រុកសន្ទុក ៣នាក់, ស្រុកតាំងគោក ៧នាក់ និងឆ្លងលើអ្នកដំណើរពីខេត្តត្បូងឃ្មុំ ម្នាក់ ។ ខេត្តកំពងធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣ពាន់ ៦៦១នាក់, ជាសះ ស្បើយឡើងវិញ៣ពាន់១២៧នាក់ និងមានអ្នកស្លាប់សរុបចំនួន ១១៥នាក់ ។

សេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ដែរថា នៅក្នុងខេត្តកំពង់ធំដដែលនេះ គេទើបបានរកឃើញឆ្លងវីរុស បំប្លែងថ្មី Deltaចំនួន ១០ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុសសាហាវក្នុងខេត្តនេះ បានកើនដល់ ៦២ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner