ខេត្តកំពង់ធំបើកសាលារៀនខ្លះថ្ងៃទី២០កញ្ញា (Video Inside)

នៅក្នុងខេត្តកំពង់ធំដដែលនេះផងដែរ ខេត្តគ្រោងនឹងបើកសាលារៀនមួយចំនួនដែលមានហានិភ័យឆ្លងទាប ចាប់ពីថ្ងៃ២០ខែកញ្ញាតទៅ។ ការបញ្ជាក់កាលបរិច្ឆេទ្ធបើកសាលារៀនមួយចំនួននេះ បានឲ្យដឹងក្រោមកិច្ចប្រជុំ មួយរបស់រដ្ឋបាលខេត្តក្រោមវត្ត មានលោកអភិបាលខេត្ត សុខ លូ ។

លោកអភិបាលខេត្តបានអំពាវនាវការរៀបចំអនាម័យនៅតាមបន្ទប់រៀនសិស្សនីមួយៗមុនពេលសិស្សចូលរៀន វិញ និងត្រូវរៀបចំកន្លែងលាងសម្អាតដៃ, ទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កម្ដៅជាដើម។ លោកអភិបាលខេត្ត បានអំពាវនាវចំពោះមាតាបិតានិងអ្នកអាណាព្យាបាលសិស្សទាំងអស់ សូមចូលរួមផ្គត់ផ្គង់កូនៗរបស់ខ្លួន ដោយ មានម៉ាស, ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណីអាហារក្នុងសាលារៀននោះឡើយ។

នៅក្នុងខេត្តកំពង់ធំ គ្រឹះស្ថានសិក្សារដ្ឋក្នុងខេត្តមានចំនួន ៧៩៧គ្រឹះស្ថាន ក្នុងនោះមានថ្នាក់រៀនសរុប ៤,៩០៦ ថ្នាក់ ជាមួយនឹងចំនួនសិស្សានុសិស្សសារលុប ១៥ម៉ឺន៥ពាន់៩៣៣នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner