ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានរកឃើញករណីឆ្លងកូវីដ១៩លើមនុស្ស១៥នាក់និងមនុស្សលស្លាប់២នាក់នៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លង ទាំង១៥នាក់នោះ រួមមាននៅពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង៦នាក់, កំពង់លែងម្នាក់, ស្រុករលាប្អៀត៦នាក់ និង២នាក់ ទៀតនៅក្នុងស្រុកសាមគ្គីមានជ័យនិងស្រុកបរិបូរណ៍។

ចំណែកអ្នកស្លាប់ទាំង ២ គឺជាបុរសអាយុ៤២ឆ្នាំនៃស្រុករលាប្អៀរនិងអាយុ៨២ឆ្នាំនៃស្រុកបរិបូរណ៍។ ខេត្តកំពង់ឆ្នាំងមានការឆ្លងសរុប ចំនួន២ពាន់៩២៤នាក់, ព្យាបាលជាសះស្បើយ២ពាន់៥៩០នាក់ និងតួលេខស្លាប់បានកើនដល់៩២នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner