ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញការឆ្លងជំងឺកូវីដ១៩ លើមនុស្សចំនួន ៦៨នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែម ទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្មីនៅថ្ងៃនេះ មានការថយចុះចំនួន ៨នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះគឺជាពលរដ្ឋដែលមានទីលំនៅក្នុងស្រុកពញា ក្រែកចំនួន ៩នាក់, ស្រុកមេមត់ ៨នាក់, ស្រុកតំបែរ ម្នាក់, ក្រុងសួង ២៦នាក់, ស្រុកត្បូងឃ្មុំ ១៩នាក់ និងនៅស្រុក អូររាំងឪចំនួន ៥នាក់ ។

ខេត្តត្បូងឃ្មុំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤ពាន់ ១៤០នាក់, អ្នកជាសះស្បើយចំនួន៣ពាន់ ៤៥នាក់ និងតួលេខអ្នកស្លាប់បានកើនដល់ចំនួន៤៧នាក់ហើយ ។

នៅក្នុងខេត្តត្បូងឃ្មុំដដែលនោះដែរ សេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ការរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ច្រើនរហូតដល់ ៨២ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុសសាហាវក្នុងខេត្តនេះ បានកើនដល់ ១១៥ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner