ខេត្តស្វាយរៀង ឆ្លងថ្មី១៥នាក់ (Video Inside)

ខេត្តស្វាយរៀង បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ១៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើង ៥នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ គឺជាករណី ឆ្លងលើកម្មកករ-កម្មការិនីរោងចក្រ ២នាក់, អ្នកមានអាការសង្ស័យ ២នាក់, អ្នកមានប្រវិត្តធ្លាប់ប៉ះពាល់អ្នកជំងឺ ៦នាក់ និងករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៥នាក់ ។ ខេត្តស្វាយរៀងគិតរហូត មកទល់នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៦០៥នាក់, ជាសះស្បើយសរុបចំនួន ៥ពាន់ ៣១៤នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៣៨នាក់ ។

នៅក្នុងខេត្តស្វាយរៀងនោះផងដែរ សេចក្តីរាយការណ៍ ចុងក្រោយបានបញ្ជាក់ការរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ២ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុសសា ហាវក្នុងខេត្តនេះ បានកើនដល់ ៥៥ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner