ខេត្តព្រៃវែង ឆ្លងថ្មី៣៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែង បានបន្តរកឃើញការឆ្លងជំងឺកូវីដ១៩ លើមនុស្សចំនួន ៣៧នាក់ និងអ្នកស្លាប់ ២នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងនៅថ្ងៃនេះ កើនឡើងចំនួន ៧នាក់ ធៀបនឹងការរកឃើញពី ម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃបានកើតលើពលរដ្ឋនៅក្នុងក្រុងព្រៃវែងចំនួន ម្នាក់, ស្រុក ស្វាយអន្ទរ១១នាក់, ស្រុកកំចាយមារ ៥នាក់, ស្រុកព្រះស្ដេច ៣នាក់, ស្រុកកញ្ជ្រៀច ៣នាក់, ស្រុកកំពង់ត្របែក ៣នាក់, ស្រុកស៊ីធរកណ្ដាល ៣នាក់, ស្រុកពោធិ៍រៀង ២នាក់, ស្រុកពាមរក៍ ២នាក់, ស្រុកពារាំង ម្នាក់, ស្រុកមេ សាង ម្នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តកណ្ដាល ចំនួន ២នាក់ ។

ចំណែកអ្នកស្លាប់ថ្មី ២នាក់ ទៀតនោះវិញ គឺជាស្រ្តីអាយុ ៧៤ឆ្នាំ និង ៦៣ឆ្នាំ នៃស្រុកកញ្ជៀច និងស្រុក មេសាង ។ ខេត្តព្រៃវែងគិតរហូតមកទល់នឹង បច្ចុ ប្បន្ននេះ មានឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់ ២៨នាក់, ជាសះស្បើយឡើងវិញចំនួន ៥ពាន់ ៥៣៣នាក់ និងមានអ្នកស្លាប់បានកើនដល់ ១១៩នាក់ ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner