ខេត្តកំពត ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តកំពត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩នាក់ ដែល ជាតួលេខឆ្លងថយចុះ ១៤នាក់ ធៀបនឹងការរកឃើញម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះបាន កើតលើពលរដ្ឋនៅក្នុងស្រុកឈូក ២នាក់, ស្រុកទឹកឈូ ៨នាក់, ស្រុកបន្ទាយមាស ៤នាក់, ស្រុកអង្គរជ័យមា្នក់, ក្រុងបូកគោ ២នាក់ និងឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកណ្តាលចំនួន ២នាក់ ។

ខេត្តកំពត គិតត្រឹមថ្ងៃ នេះមានអ្នកឆ្លងជំងឺកូវិដ១៩ សរុបចំនួន ៣ពាន់ ៩២២នាក់, ជាសះស្បើយឡើងវិញចំនួន ៣ពាន់ ៦៥១នាក់ និង មានអ្នកស្លាប់សរុបចំនួន ៧០នាក់ ។ នៅក្នុងខេត្តកំពតនោះផងដែរ សេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ ការរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន ៥ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងវីរុសសាហាវក្នុងខេត្តនេះ បាន កើនដល់ ៨ ករណីហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner