ឯកឧត្តម ង៉ាន់ ចំរើន ចូលរួមបើកសិក្ខសាលាពិគ្រោះយោបល់លើសេចក្តីព្រៀងឯកសារ​ កម្មវិធីជាតិ ក្រោមការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

គណៈកម្មាធិការជាតិ សម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិនៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រៀងឯកសារ កម្មវិធីជាតិក្រោមការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិតំណាក់ កាលទី២(2021-2030)ក្រោមវត្តមាន ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិកាដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លទ្ធផលនៃសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១ – ២០៣០)។

សិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១- ២០៣០) ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប រយៈពេលមួយថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ដោយមានអ្នក ចូលរួមប្រមាណ ៤០០នាក់ ដែលជាតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១- ២០៣០) ត្រូវបានរៀបចំតាក់តែងឡើង ក្រោមការដឹកនាំ និងសម្របសម្រួលដោយគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជា ធិបតេយ្យនៅ ថ្នាក់ក្រោម ជាតិ (គ.ជ.អ.ប) តាំងពីពាក់កណ្តាលឆ្នាំ២០២០ ដែលជាឆ្នាំចុងក្រោយនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំដំបូងនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

នេះជាឯកសារដែលបានកំណត់អំពីសមិទ្ធផល និងលទ្ធផលដែលរំពឹងទុក ដើម្បីធានាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសំខាន់ៗនៃកិច្ចដំណើរការលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរហូតដល់ឆ្នាំ២០៣០ ដែលពាក់ព័ន្ធនឹងការពង្រឹង និងកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ ដោយមានការកំណត់នូវតួនាទី និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់ ព្រមទាំងការបន្តលើកកម្ពស់ស្វ័យភាព និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋ។

ក្រោមការសម្របសម្រួលដោយលេខាធិការដ្ឋាន គ.ជ.អ.ប សមាជិកអង្គសិក្ខាសាលាដែលសុទ្ធសឹងជាតួអង្គប្រតិបត្តិដោយផ្ទាល់នូវការងារកំណែទម្រង់ដ៏មានសារៈសំខាន់នេះបានស្តាប់នូវបទបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងឯកសារកម្មវិធីជាតិ និងបានចូលរួមពិនិត្យ ពិភាក្សាគ្នាទៅតាមក្រុមពិភាក្សានីមួយៗយ៉ាងផុសផុល។

ជាមួយគ្នានឹងការផ្តល់មតិយោបល់កែសម្រួល និងបំពេញបន្ថែមនូវចំណុចជាក់លាក់មួយចំនួន អង្គសិក្ខាសាលាបានសម្តែងនូវការគាំទ្រទៅលើសេចក្តីព្រាងឯកសារកម្មវិធីជាតិ។ ផ្អែកលើលទ្ធផលនៃសិក្ខាសាលានេះ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងបន្តរៀបចំកែសម្រួល ដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំពិនិត្យ ពិភាក្សារបស់ គ.ជ.អ.ប មុននឹងស្នើសុំការពិនិត្យ និងអនុម័តពីរាជរដ្ឋាភិបាលនាអំឡុងខែតុលា ឆ្នាំ២០២១ ខាងមុខ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner