អគ្គិភ័យឆេះគ្រឿងសម្ភារៈបរិក្ខា ក្នុងរថយន្ត របស់ក្រុមហ៊ុន មេគង្គ អ៊ិចប្រេស យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថៃ្ងសុក្រ ៤កើត ខែភក្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស អាគារលេខ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងរងគ្រោះមាន ឈ្មោះ: យ៉ន ទាយាទ ភេទប្រុស អាយុ45 ឆាំ្ន មុខរបរ: អ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា ករណីខាងលេីនេះ គឺផ្ដេីម មកពីឆ្លងចរន្តអគ្គិសនី ទេីបបង្កការឆាបឆេះគ្រឿងសម្ភារៈបរិក្ចាក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក នៅជាន់ទី3 រួមមាន ក្នើយ ភួយ កំរាលពូក វាំងននរថយន្ត អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សមត្ថកិច្ចបានបញ្ចាក់ថា ក្នុងករណីនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតនោះឡេីយ ដោយប្រេីប្រាស់រថយន្តការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មេីនឹង ៦០ម៉ែត្រគូប និងពន្លត់ចប់នៅម៉ោង ១០ និង៤៥នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល៕ ដោយ / ភារ៉ា _និងឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner