Chelsea និង Juventus ប្រជែងដេញថ្លៃយកខ្សែបំរើវ័យក្មេងរបស់ Monaco

ក្លិបតោខៀវ Chelsea កំពុងចាប់អារម្មណ៍ខ្សែបម្រើសញ្ជាតិបារាំង របស់ក្លឹប Monaco ។ យោងតាមសារព័ត៌មាន Tutto sport បានអោយដឹងថា ក្រុមយក្សនៅ Serie A សេះបង្កង JUVENTUS ក៏ចូលរួមប្រជែងដែរ ហើយកំពុងនាំមុខក្នុងការនាំយកកីឡាករ AurelienTchouameni ដែលមានវ័យទើបតែ ២១ឆ្នាំ ក្រៅពីក្លឹបទាំង២ ក៏មានក្លឹបបិសាចក្រហមផងដែរ ។


Tchouameni បានបង្ហាញខ្លួនចំនួន ៤២ លើក កាលពីរដូវកាលមុន ក្នុងនោះមាន ៣៦ប្រកួតនៅក្នុងលីគ ហើយត្រូវបានបោះឆ្នោតជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ របស់ Ligue 1 ទៀតផង ។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ នៅរដូវកាលនេះ បានធ្វើឱ្យរូបគេអាចចូលលេងអោយក្រុមជម្រើសជាតិបារាំងជាលើកដំបូង ក្នុងវគ្គជម្រុះ World Cup នៅដើមខែនេះ ជាមួយក្រុម Bosnia ក្រោមការដឹកនាំរបស់លោក Didier Deschamps ។


គួរបញ្ជាក់ថា AurelienTchouameni អាចនឹងមានតម្លៃខ្លួនកើនឡើង បន្ទាប់ពីត្រូវបានកោះហៅអោយក្រុមជម្រើសជាតិបារាំងជាលើកដំបូង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner