ការរៀបចំពិព័រណ៍ល្បែងកំសាន្តសកល ឆ្នាំ២០២១ ”Global Game Exhibition G-STAR 2021” នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre) នឹងរៀបចំពិធីតាំងពិព័រណ៍ ល្បែងកំសាន្តសកល ឆ្នាំ២០២១ ÓGlobal Game Exhibition G-STAR 2021” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធអ៊ិនធើណិត ។

ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុ-ជា ដែលកំពុងធ្វើធុរកិច្ចលើសេវាកម្មល្បែងកំសាន្តសកល ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនឡាញ)។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញ លោក លោកស្រី ដែលជាសេវាករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទចុះឈ្មោះចូលរួម និងទាក់ទងជាមួយមន្ត្រី កូរ៉េ កញ្ញា Yoem Su-jin (sjyeom@aseankorea.org) ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០១៧ ៩៦០ ២០០ / ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល៖ chouseth@gmail.com/ ritatong19@gmail.com ។ បញ្ជាក់៖ កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួមត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់។
សូមអរគុណ !

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner