អប្សរាព្រឹកនេះ ១១ កញ្ញា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

SB1  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងសមាជិក សមាជិការដ្ឋសភា និងក្រុមគ្រួសារ បានអញ្ជើញមកទទួលវ៉ាក់សំាង កូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូស​ជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ស្រីណុច)

L1    សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចិន ដែលបានផ្ដល់ការគាំទ្រ ដល់កម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេក ទេសព្យាបាល បរិក្ខារពេទ្យ និងជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ព្រមទាំងជួយសម្រួល ដល់ការបញ្ជាទិញ វ៉ាក់សាំងផងដែរ ៕ …ឃ្លីប… (អត្ថបទ កាត់ត លោក ស៊ូ វណ្ណលុក + រូបភាព លោក វ៉េង លីមហួត + លោក សួង ពិសេដ្ឋ + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីណុច)

L0    សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Wang Yi នឹងអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃស្អែកនេះ ៕ …អានផ្ទាល់…

C7    សម្តេចពិជ័យសេនា ទៀ បាញ់គូសបញ្ជាក់ថា បើគ្មានការដឹកនាំរបស់ សម្តេចតេជោ កម្ពុជាប្រហែលជាគ្មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីប្រយុទ្ធជាមួយសង្គ្រាមកូវីដ១៩ ដែលអូសបន្លាយ២ឆ្នាំមកនេះទេ៕……អានផ្ទាល់ (ដោយ៖ជា សេឌី)

C4    ក្រសួងសុខាភិបាល ប្រាប់ម្ចាស់គណនី Facebook «Baby Pink-ប៊េប៊ីភីង Store» ឈប់ផ្សាយលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីការ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

C5    ក្រសួងសុខាភិបាលប្រកាសថា ផលិតផលផលបំប៉នសុខាភាព «M ETRA Botle/90 Capsules» ជាផលិតផលក្លែងក្លាយ និងបញ្ឈប់ការលក់លើទីផ្សារ៕…អានផ្ទាល់(ដោយ៖ជា សេឌី)

N29  ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយ នៅក្នុងប្រទេសកម្ពុជាគឺបណ្តាលមកពីកត្តា ៤ យ៉ាង៕…ឃ្លីប (ស្រណុច+ សុខ ណេត)

N28  ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុន SME ដំបូងគេប្រកាសលក់មូលបត្រកម្មសិទ្ធិ               នៅផ្សារកំណើន៕…ឃ្លីប (វេបសាយ) (អាន កញ្ញា ឃុន ស្រណុច)កាត់ត សុខ ណេត

C3    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ថ្លែងថា កងទ័ពត្រូវបានហ្វឹកហ្វឺន និងបំពាក់សម្ភារគ្រប់គ្រាន់ ត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ៕……អានផ្ទាល់(ដោយ៖ជា សេឌី)

វគ្គទី២៖សុវត្ថិភាពសង្គម

L2    កម្ពុជា កំពុងបង្វឹកសត្វសុខនហិតមីន ឲ្យចេះហិតក្លិន ដើម្បីស្វែងរក អ្នកជំងឺកូវីដ-១៩ ៕      …ឃ្លីប​… (វណ្ណលុក + លីមហួត + ពិសិដ្ឋ + កន្និការ)

N35  អគ្គិភ័យឆេះគ្រឿងសម្ភារៈបរិក្ចាក្នុងរថយន្តរបស់ក្រុមហ៊ុន  មេគង្គ អ៊ិចប្រេស យ៉ាងសន្ធោសន្ធៅ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស  ឬបាត់បង់ជីវិតនោះឡើយ៕…អានផ្ទាល់(ដោយលោក លោក ភារ៉ា និង លោក ឆៃហួត

L3    រដ្ឋបាលខណ្ឌចំការមន ចុះសំអាតអនាម័យបរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមថ្នាក់រៀន ក្នុងបរិវេណវិទ្យាល័យបឹងត្របែក និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ ៕             …ឃ្លីប… (ប៊ុនធី + វណ្ណលុក + កន្និកា)

ខេត្តកំពង់ចាម

BH2  សាលារៀន ក្នុងខេត្តកំពង់ចាម នឹងបើកដំណើរការវិញ នៅចុងខែនេះ បើពុំមានការរាំងស្ទះ ពីបញ្ហាកូវីដ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)

ខេត្តកែប

C10    ឯកឧត្តម សោម ពិសិដ្ឋថ្លែងបញ្ជាក់ថា ខេត្តកែប និងត្រៀម បើកដំណើការសាលារៀនឡើងវិញ៕ …អានផ្ទាល់ (ដោយ៖សិលា សារិន)

ខេត្តបាត់ដំបង

C1    អភិបាលខេត្តបាត់ដំបង និងមន្ទីរជំនាញ ចុះពិនិត្យមើលសាលានានា ដែលគ្រោងបើកសាលាឲ្យចូលរៀន កម្រិតសាកល្បងថ្នាក់ទី៦ ថ្នាក់ទី៩ និងថ្នាក់១២ នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ….៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាន)

ខេត្តព្រៃវែង

BH1  ឯកឧត្ដម ជា សុមេធី អញ្ជើញចុះពិនិត្យ ស្ថានភាពជាក់ស្តែង ដើម្បីត្រៀមក្នុងការបើក អោយដំណើរការ ចូលរៀនឡើងវិញ នាពេលខាងមុខនេះ៕ …ឃ្លីប (នុត នាង + ប៊ុនហុក + ស្រីនុច)

ខេត្តកែប

C9     ខេត្តកែប ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវិត១៩ ជុំទី១ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ៕ …អានផ្ទាល់ (ដោយ៖សិលា សារិន)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបន្ទាយមានជ័យ

C8     លោកគ្រូចៅអធិការវត្តប្រាសាទខ្ចាស់ មានសង្ឃដិកា ពីប្រទេសមួយក៏ដូចជាបុគ្គលមានកេរ្ត៍ឈ្មោះ ឬជាបុព្វបុរស ចាំបាច់កសាងនូវគុណតម្លៃ ជាកត្តាចម្បង។ លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

ខេត្តកំពង់ធំ

BH3  ព្រះសង្ឃគង់ចាំព្រះវស្សា ១៥អង្គ កំពុងខ្វះខាតចង្ហាន់ ទទួលបានអំណោយ របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)

ខេត្តកែប

BH4  លេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកែប បើកវគ្គបណ្តុះបណ្តាល ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ៕ …អានផ្ទាល់…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

V5      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន លោកជំទាវ ថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសមន៕…អានផ្ទាល់

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

C6     អគ្គនាយកដ្ឋានគយ សម្រេចអនុគ្រោះបន្ធូរបន្ថយពន្ធ១០% និងផ្អាកសកម្មភាពបង្ក្រាបមួយ    រយៈ លើយានយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ៕ អានផ្ទាល់(ដោយ៖ជា សេឌី)

V3      ឯកឧត្តម ស្រី ឌឹក ស្នើ​រដ្ឋាភិបាល​ជួយ​បញ្ចុះ​តម្លៃ​បង់​ពន្ធ​រថយន្ត​របស់​ទាហាន​នៅ​ក្នុង​កងពល​លោក​ឱ្យ​នៅ​សល់​ត្រឹម ១០ ភាគរយ ១ គ្រឿង៕…អានផ្ទាល់

CC1  សិក្ខាសាលា ពិគ្រោះយោបល់ លើ “សេចក្តីព្រាង ឯកសារកម្មវិធីជាតិ សម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២៕ …ឃ្លីប… (រ៉ាវុធ + សេឌី + ចរិយា)

C2    កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួល ដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ៕……អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

——–បទយកការណ៍

R90 យុវជនខ្មែរមួយក្រុមព្យាយាមអភិរក្សនិងចងក្រងអត្ថបទពីធនធានសមុទ្រនៅលើកោះអាចម៌សេះ

MC: ខណ:ដែលព័ត៌មានអ្នកទងនឹងធនធានក្នុងសមុទ្រនៅមានកម្រិត បច្ចុប្បន្ននេះយុវជនមួយក្រុមបាន ចំណាយពេលស្ម័គ្រចិត្តអស់ជាច្រើនឆ្នាំដើម្បីចងក្រងអត្ថបទ ក៏ដូចជាអភិរក្សថែរក្សាធនធានសមុទ្រ​នៅលើកោះអាចម៌សេះនៃខេត្តកែប។ ចង់ដឹងថាតើយុវជនមួយក្រុមនោះ​មានសកម្មភាពអ្វីខ្លះ​ជាបន្ត​សូមទស្សនា នូវបទពិសោធន៍ដោយផ្ទាល់របស់លោករៀមចំរើន ដែលបានទៅស្ម័គ្រចិត្ត​រយ:ពេល​៣ថ្ងៃនៅទីនោះ។…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner