សម្តេចនាយករដ្ឋមន្ត្រីជម្រុញអាស៊ាន និងចិនបន្តកិច្ចសហប្រតិបត្តិការ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ នៅក្នុងពិធីបើកពិព័រណ៍ ចិនអាស៊ានលើកទី១៨ ឆ្នាំ២០២១ នៅថ្ងៃសុក្រទី១០កញ្ញានេះ ដែលជាពិព័រណ៍មួយ រៀបចំឡើងនៅក្នុងក្រុង ណាននីងនៃតំបន់ស្វ័យយ័តក្វាងស៊ី ហ្សួង នៃប្រទេសចិន។

ពិព័រណ៍ចិនអាស៊ានលើកទី១៨ ឆ្នាំ២០២១រយៈពេល ៤ថ្ងៃនេះ ក៏ជាទិវារំលឹកនូវខួបលើកទី៣០នៃទំនាក់ទំនងសន្ទនាចិននិងអាស៊ានផងដែរ។ ប្រធានាធិបតីចិនលោក ស៊ីជីនពីង ក៏បានថ្លែងសារចូលរួមអបអរសាទរក្នុងពិធីបើកពិព័រណ៍ ចិនអាស៊ានលើកទី១៨ថ្ងៃនេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner