រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ២ម៉ឺន១ពាន់ ៤២២នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន២ម៉ឺន១ពាន់ ៤២២នាក់។

យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១០ ខែកញ្ញានេះ បានកើនដល់១១លាន៣សែន៨ម៉ឺន៥ពាន់២០០នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លាន២សែន៦ម៉ឺន៣ពាន់៥៦៤នាក់។ ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៦សែន៨ម៉ឺន៤ពាន់៦៣៨នាក់, និងលើយុវជនវ័យជំទង់អាយុរវាង ពី១២ ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៥៦២នាក់។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១ បានចំនួន ៧សែន២ម៉ឺន៦ពាន់ ៤០នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៧១,១៦%ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner