កម្ពុជាឆ្លងកូវីដ១៩ចំនួន៦៦០ករណី ក្នុងរយៈពេល២៤ម៉ោង (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានកើនឡើងដល់ខ្ទង់ជាង ៦០០ជាលើកដំបូង នៅក្នុងខែកញ្ញានេះ។ តួលេខឆ្លងចំនួន៦៦០ករណីនៅថ្ងៃសុក្រនេះគឺជាតួលេខឆ្លងកើនឡើង ៧១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន៥៣៨ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១២២ករណី គឺការឆ្លងមកពីក្រៅប្រទេស។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង៩៧ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ២៦ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ១២នាក់ ដែលថយចុះ៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២០១ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៨ម៉ឺន ១ពាន់៦០៤ករណី ។

កម្ពុជាគិតត្រឹមថ្ងៃ ទី១០ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន៨ពាន់១៨៤ ករណី, ការស្លាប់សរុបកើនចំនួន២ពាន់១៩នាក់ និង ការព្យាបាលជាសះស្បើយសរុបមានចំនួន៩ម៉ឺន ២ពាន់ ៩១២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner