វត្តវង្កដ្ឋបុរីបារមីកបិលភស្តុ ធ្វើពិធីតែងតាំងព្រះចៅអធិការវត្តថ្មី (Video Inside)

វត្តវង្កដ្ឋបុរីបារមីកបិលភស្តុ ដែលរក្សាតម្កល់អដ្ឋិធាតុមាតាបិតារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានរៀបចំធ្វើពិធីតែងតាំងព្រះចៅអធិការថ្មីនៅថ្ងៃទី១០កញ្ញានេះ។ ពិធីតែងតាំងព្រះចៅអធិការវត្តថ្មី បានប្រព្រឹត្ត ក្រោមអធិបតីភាពសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង, សម្តេចព្រះឧត្តមវង្សា មួង រ៉ា, សម្តេចព្រះធម្ម។

លិខិតបណ្ឌិតសៅ ច័ន្ទថុល្ល, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន, មន្ត្រីជាន់ខ្ពស់សង្ឃជាច្រើនអង្គ។ ពិធីតែងតាំង នោះ បានអញ្ជើញចូលរួមពីទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុនសែន ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ដែលជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ មហាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការ បរទេស និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner