ប្តីប្រពន្ធ ជនជាតិហ្វីលីពីន២នាក់ ត្រូវឃាតករចាក់សម្លាប់ក្នុងបន្ទប់នៅរាជធានី (Video Inside)

ប្តីប្រពន្ធ២នាក់ជាតិហ្វីលីពីន ត្រូវបានគេចាក់សម្លាប់ក្នុងហេតុការណ៍មួយកើតឡើងថ្ងៃទី១០កញ្ញានេះ ក្នុង បន្ទប់មួយនៃអគារ Apartment Yabes ដែលស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។ Apartment Yabes គឺជា សំណង់មួយស្ថិតលើផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទប់ដែលកើតហេតុនោះ គឺជាបន្ទប់ស្ថិតនៅជាន់ទីមួយ។

សមត្ថកិច្ចបានថ្លែងថាបុរសហ្វីលីពីនជាប្តីអាយុ៤១ ឆ្នាំ ឈ្មោះJerry និងភរិយា ហ្វីលីពីនអាយុ ៤៣ឆ្នាំឈ្មោះ Grace Yabes Suyat ត្រូវបានឃាតករជាតិហ្វីលីពីនដូចគ្នាបានចាក់សម្លាប់។ ឃាតករ អាយុ៥៩ឆ្នាំឈ្មោះ YABES SUYAT ត្រូវគេបញ្ជាក់ថា ជាម្ចាស់នៃសំណង់អគារ Apartment Yabes នោះ និងក៏ គឺជាបងប្រុសបង្កើតរបស់ស្ត្រីហ្វីលីពីនដែលគាត់បានចាក់សម្លាប់នោះផងដែរ។

មិនមានសេចក្តីរាយការណ៍ បញ្ជាក់ភ្លាមៗជុំវិញមូលហេតុដែលនាំឲ្យមានការចាក់សម្លាប់គ្នានោះទេ។ សេចក្តី រាយការណ៍បានឲ្យដឹងថាបុរស ជាប្តីឈ្មោះ Jerry មានមុខរបរជាអ្នកតាមដានពត៌មានវេបសាយទីផ្សារពាណិជ្ជ កម្ម, ចំណែកភរិយាGrace Yabes Suyat មានមុខរបរ បុគ្គលិកផ្នែកទីផ្សារ។

ប៉ូលីសបានសង្ស័យជាករណីឈ្លោះ ទាស់ទែងដំបូងរវាងបងនិងប្អួនស្រីជាតិហ្វីលីពីននោះដោយមានការប្រើកាំបិតនិងក្រោយមកបុរសជាប្តីឈ្មោះ Jerry បានចូលមកធ្វើអន្តរាគមន៍ក៏បានរងនឹងការចាក់នឹងកាំបិតនោះស្លាប់ផងដែរ។ បុរសជាម្ចាស់ Apartment ដែលរងរបួសផងដែរនោះ ត្រូវបានឃាត់ខ្លួននាពេលនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner