ថៃ​ឆ្លង​ថ្មី​ជាង​១​៤​០​០​០​នាក់​ ​ជា​ជិត​១​៦​០​០​០​នាក់​ ​ស្លាប់​១​៨​១​នាក់​

ក្រសួងសុខាភិបាល​ថៃ​ ​បាន​ព្រឹក​ថ្ងៃ​ទី​១​២​ ​កញ្ញា​នេះ​ ​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ថ្មីៗ​ ​ចំនួន​១​៤​០​២​៩​នាក់​ ​ជាសះស្បើយ​ ​១​៥​៧​៤​២​នាក់​ ​និង​ស្លាប់​ថ្មី​ ​១​៨​១​នាក់​ ​ទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ចាប់តាំង​ពី​កើតមាន​ការ​ឆ្លង​ដំបូង​ ​កាលពីដើម​ឆ្នាំមុន​ ​ថៃ​មាន​ករណី​កូ​វី​ដ​ ​សរុប​ ​១​,​៣​៨​២​,​១​៧​៣​នាក់​ហើយ​ ​ជាសះស្បើយ​សរុប​ ​១​,​២​៣​២​,​០​៧​៣​នាក់​ ​ស្លាប់​វិញ​កើន​ដល់​១​៤​៣​៥​៣​នាក់​ហើយ​។​

​ជា​ការ​កត់​សម្គាល់​ ​ចំនួន​មនុស្ស​ស្លាប់​ប្រចាំថ្ងៃ​ធ្លាក់ចុះ​ខ្លះ​ៗ​ហើយ​ ​ខណៈ​ការ​ឆ្លង​ថ្មី​ ​ក៏​ថមថយ​បន្តិច​ដែរ​។​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​សីហា​ ​ធ្លាប់​មាន​ស្លាប់​១​ថ្ងៃ​ ​៣​១​២​នាក់​ ​ខណៈ​កាលពី​ថ្ងៃ​ទី​១​៣​ ​សីហា​ ​អ្នក​ឆ្លង​មានដល់​ទៅ​២​៣​៤​១​៨​នាក់​ ​ឯណោះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner