កម្លាំងកងទ័ព ជួយជន្លៀសប្រជាពលរដ្ឋ ពីតំបន់អូរព្រំដែន និងតំបន់​អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងស្រុកម៉ាឡៃ ខណៈជំនន់​ទឹក​ភ្លៀងជនឡើងលឿន

ចាប់តំាងពីយប់ថ្ងៃទី១០ រហូតដល់ព្រឹក១២ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១  បានចុះជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ពីផ្ទះ នៅតំបន់ទំនាបជាប់មាត់អូរព្រំដែន និងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ នៃកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងកងទ័ពផ្នែកសឹករងស្រុកម៉ាឡៃ អាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលអោយលិចផ្ទះមួយចំនួន ។

ក្នុងនោះកងកម្លាំងបានជួយដឹកជញ្ជូនសម្ភារៈផ្សេងៗ និងសត្វចញ្ចឹម ទុកដាក់ទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ផងដែរ៕

ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner