រថយន្តធុនដ្រាប្រលះគូទរថយន្តឡិចស៊ីសពេញទំហឹងបណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ

 ភ្នំពេញ  ៖  រថយន្តធុនដ្រាមួយគ្រឿងតៃកុងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តលិចស៊ីស rx300 ពេញកំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍នេះបានការឡើងកាលពីវេលាម៉ោងប្រមាណជាង៩ យប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១នៅចំណុចមុខបុរីឡុង នី តាមបណ្ដោយផ្លូវ ២០ម៉ែត្រក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុន កើតហេតុគេឃើញរថយន្តឡិចស៊ីស rx300 មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2P-8492ធ្វើដំណើរតាបណ្តោយផ្លូវ ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធុនដ្រាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AX-4472ធ្វើដំណើរមកពីក្រោយដោយខ្វះការប្រុងប្រយ័ត្នជ្រុលបុកគូទរថយន្ត ឡិចសុីស ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយ:ពេលជាង២ម៉ោងនៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនជំនាញធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុកនៅការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ  ៖  ជីម  ភារ៉ា
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner